យប់មិញ Google Maps លែងដំណើរការទូទាំងពិភពលោក - 4Gam3r

Hot

Post Top Ad

Loading...
PropellerAds

PropellerAds

Sunday, March 27, 2022

យប់មិញ Google Maps លែងដំណើរការទូទាំងពិភពលោក

 អ្នកប្រើប្រាស់ Google Maps ក្នុងប្រទេសយើង ប្រហែលជាមិនមានអ្នកចាប់អារម្មណ៍នោះទេ ដោយសារតែកាលពីយប់មិញ ដែលត្រូវជាអំឡុងម៉ោង 10 ព្រឹក រហូតដល់ម៉ោង 2 រសៀល នៅក្នុងប្រទេសគេ កម្មវិធីផែនទីមួយនេះមានបញ្ហាលែងដំណើរការនៅទូទាំងពិភពលោកតែម្ដង ដែលបណ្ដាលឲ្យមានអ្នកប្រើប្រាស់ជាច្រើនមានចម្ងល់ពីរឿងនេះ។


បើទោះជាមានអ្នកប្រើប្រាស់ជាច្រើនប្រតិកម្មពីបញ្ហានេះក៏ដោយ Google នៅមិនទាន់បានបកស្រាយពីហេតុផល ដែលបណ្ដាលឲ្យកម្មវិធី Maps របស់ខ្លួនលែងដំណើរការប៉ុន្មានម៉ោងកន្លងទៅនោះដែរ។ គួរបញ្ជាក់ថា ការលែងដំណើរការនេះមិនមែនតែលើទូរសព្ទនោះទេ ជាក់ស្ដែងគ្រប់ឧបករណ៍ទាំងអស់ដែលមាន Google Maps គឺសុទ្ធតែជួបបញ្ហាដូចគ្នា ជាក់ស្ដែងសូម្បីតែ Google Maps ក្នុងរថយន្តក៏មានបញ្ហាបែបនេះដែរ។

យ៉ាងណាក៏ដោយ Google Maps ត្រលប់មកដំណើរការធម្មតាវិញចាប់តាំងពីម៉ោង 2 រសៀល ឬត្រូវជាម៉ោង 1 រំលងអាធ្រាត ក្នុងប្រទេសយើង។ កម្មវិធីផែនទីរបស់ Google នេះលែងដំណើរការ ធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើននៅបរទេស បង្ហោះនៅតាមបណ្ដាញសង្គមទាក់ទងនឹងផលវិបាកក្នុងការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ និងធ្វើឲ្យអ្នកប្រើប្រាស់ iPhone មួយចំនួនត្រលប់ទៅទាញយកកម្មវិធី Apple Maps ដែលគេបានលុបចេញ មកប្រើប្រាស់ជំនួសវិញ។

ប្រភព ៖ The Drive

No comments:

Post a Comment

Post Top Ad