អ្នកទាំងអស់គ្នាភាគច្រើន អាចបានដឹងរួចមកហើយថា YouTube Vanced ជាកម្មវិធីដ៏ពេញនិយមមួយ ប៉ុន្ដែនៅពេលខាងមុខនេះ គេនឹងត្រូវបិទដំណើរការហើយ ព្រោះតែត្រូវបាន Google បង្ខំតាមផ្លូវច្បាប់។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់នឹងត្រូវស្វែងរកកម្មវិធីផ្សេង ដើម្បីបន្ដទស្សនា YouTube ដោយគ្មានការរំខានច្រើន ក៏ដូចជាបន្ដលេងវីដេអូបាន សូម្បីតែនៅពេលចាក់សោរទូរសព្ទ ជាដើម។
- កម្មវិធី NewPipe
នេះជាកម្មវិធីដាក់បង្ហាញវីដេអូចេញពី YouTube ដូចគ្នា គ្រាន់តែមិនមានម៉ីនុយដូចគ្នា ហើយអាចធ្វើការចាក់លេងទុកចោលនៅ Background និងនៅពេលចាក់សោរបាន។ វាអនុញ្ញាតឲ្យយើងទាញយកវីដេអូ ដើម្បីទុកមើលពេលគ្មានអ៊ីនធើណេតបាន ជាមួយមុខងារ Popup Player ក៏ដូចជាមានធានាសុវត្ថិភាព ពីក្រុមអ្នកបង្កើតកម្មវិធីនេះ។
វេបសាយទាញយក៖ https://newpipe.net/
- កម្មវិធី YMusic
ចំណែកឯកម្មវិធីមួយនេះវិញ គឺវាផ្ដោតសំខាន់ទៅលើចម្រៀង ច្រើនជាងវីដេអូលើ YouTube ដោយប្រើប្រាស់អ៊ីនធើណេតតិចបំផុត។ មូលហេតុក៏ដោយសារតែ វាមានមុខងារចាក់លេងយកតែសំឡេងប៉ុណ្ណោះ ដោយមិនចាប់យកទិន្នន័យវីដេអូនោះទេ។ យ៉ាងណា ប្រសិនបើអ្នកប្រើប្រាស់ ចង់ឲ្យមើលឃើញវីដេអូដែរ (ប្រើប្រាស់អ៊ីនធើណេតច្រើនជាង) នោះគ្រាន់តែចូលទៅកាន់ Settings > Playback > ចុចបើកមុខងារ “Play video by default” > រួចបិទបើកកម្មវិធីម្ដងជាការស្រេច។
វេបសាយទាញយក៖ https://ymusic.io/
អ៊ីចឹង ទាំងអស់នេះហើយជាកម្មវិធីអាចជំនួសឲ្យ YouTube Vanced បាន និងមានមុខងារគ្រប់គ្រាន់ផងដែរ។ ចុះអ្នកទាំងអស់គ្នាវិញ តើមានកម្មវិធីណាផ្សេង ដែលចង់ធ្វើការណែនាំដល់ អ្នកប្រើប្រាស់ដទៃទៀតដែរឬទេ?
No comments:
Post a Comment