ពេលនេះ Telegram លើទូរសព្ទ កាន់តែងាយស្រួលស្វែងរកឯកសារទាញយកជាងមុន - 4Gam3r

Hot

Post Top Ad

Loading...
PropellerAds

PropellerAds

Sunday, March 27, 2022

ពេលនេះ Telegram លើទូរសព្ទ កាន់តែងាយស្រួលស្វែងរកឯកសារទាញយកជាងមុន

 នេះជាកំណែអាប់ដេតធំមួយទៀត សម្រាប់កម្មវិធី Telegram ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ លែងពិបាកក្នុងការស្វែងរកឯកសារនានា ដែលបានទាញយកមករួចហើយ។ ព្រមទាំងមានមុខងារថ្មីៗដូចជា ការចែករំលែកឆាតដោយប្រើប្រាស់ QR Code, ការចែករំលែកឯកសារក្នុងឆាត កាន់តែងាយស្រួលជាងមុន ក៏ដូចជាការកែច្នៃផ្ទៃប្រើប្រាស់ថ្មី សម្រាប់អ្នកប្រើប្រាស់ Android ជាដើម។


ជាការពិតណាស់ ពេលនេះ Telegram បានបន្ថែមមុខងារ Download Manager នៅលើកម្មវិធីទូរសព្ទរបស់ពួកគេ ដោយវាស្ថិតនៅក្នុងផ្ទាំងស្វែងរក “Search” តែម្ដង។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់មួយចំនួន ដែលធ្លាប់តែពិបាកក្នុងការស្វែងរក ឯកសារទាញយករួចហើយ នឹងលែងចោទជាបញ្ហាទៀត ជាក់ជាមិនខាន។ ចំណែកឯអ្នកប្រើប្រាស់ Android ទទួលបានការកែច្នៃផ្ទាំងឌីហ្សាញ ដោយមានម៉ូតមើលឃើញព្រិល នៅលើម៉ីនុយក្បាលខាងលើ ក្នុងពេលបើកប្រើផ្ទៃ Night Mode ផងដែរ។

លើសពីនេះ អ្នកប្រើប្រាស់ក៏អាចបង្កើតតំណរភ្ជាប់គណនី ដើម្បីចែករំលែកទៅកាន់អ្នកដទៃ ដោយមិនចាំបាច់ប្រាប់លេខទូរសព្ទខ្លួនឯងទៅគេក៏បានដែរ។ ឧទាហរណ៍ថា “t.me/username” គ្រាន់តែដាក់ឈ្មោះ Telegram របស់អ្នក ជំនួយឲ្យពាក្យ “username” នោះជាការស្រេច។ យ៉ាងណា Telegram ក៏អនុញ្ញាតឲ្យបង្កើតតំណរភ្ជាប់គណនីរបស់អ្នក តាមការប្រើប្រាស់លេខទូរសព្ទដូចគ្នា ដោយប្រើប្រាស់ “t.me/+855លេខទូរសព្ទរបស់អ្នក” ក៏បានដូចគ្នា។

អញ្ចឹង ទាំងអស់នេះហើយជាមុខងារធំៗ នៅលើកំណែអាប់ដេតថ្មីនេះ ហើយអ្នកទាំងអស់គ្នា អាចចូលទៅកាន់ Play Store ឬក៏ App Store ដើម្បីធ្វើការអាប់ដេតបាន។ ដើម្បីទទួលបានព័ត៌មានថ្មីៗពី Cambo Report មុនគេ អាចចូលរួមឆានែលផ្លូវការ តាមរយៈតំណរភ្ជាប់ខាងក្រោមនេះបាន។

https://t.me/camboreportofficial

ប្រភព ៖ Telegram

No comments:

Post a Comment

Post Top Ad