Meta មានគម្រោងបង្កើតកម្មវិធីបកប្រែប្រើ AI ដែលដំណើរការគ្រប់ភាសាទូទាំងពិភពលោក - 4Gam3r

Hot

Post Top Ad

Loading...
PropellerAds

PropellerAds

Sunday, March 27, 2022

Meta មានគម្រោងបង្កើតកម្មវិធីបកប្រែប្រើ AI ដែលដំណើរការគ្រប់ភាសាទូទាំងពិភពលោក

 បន្ទាប់ពីបានដាក់គោលដៅផ្តោតសំខាន់ទៅលើ Metaverse ហើយនោះ ថ្មីៗនេះ Meta បានធ្វើការប្រកាសបង្ហាញពីគម្រោងធំមួយទៀតរបស់ខ្លួន ពោលគឺគម្រោងក្នុងការបង្កើត Software មួយសម្រាប់បកប្រែភាសាតាមការនិយាយភ្លាមៗ ដោយប្រើប្រាស់ AI ហើយគេចង់ធ្វើឲ្យ Software នេះ​ ដំណើរការបានគ្រប់ភាសាទាំងអស់ទូទាំងពិភពលោកតែម្ដង។​


ដើម្បីបង្កើត Software នោះដែរ លោក Mark Zuckerberg បានប្រាប់ថា Meta នឹងប្រើប្រាស់វិធីសាស្ត្រថ្មីក្នុងការបង្កើត Machine Learning ដោយផ្តោតលើចំណុចសំខាន់ធំៗចំនួនពីរ។ ចំណុចទីមួយគេផ្តោតទៅលើ No Language Left Behind (មានន័យថា មិនមានបោះបង់ភាសាណាមួយនោះទេ) ហើយដើម្បីសម្រេចបានលទ្ធផលនេះ គេត្រូវបង្កើត AI Models ដែលអាចរៀនបកប្រែភាសាដោយខ្លួនឯងបាន តាមរយៈការប្រើប្រាស់គម្រូដើម្បីបង្រៀន ឬ Training តិចជាងមុន។ ចំណុចទីពីរគឺ Universal Speech Translator ជាចំណុចដែលគេផ្តោតលើការបង្កើត System មួយ អាចបកប្រែការនិយាយបានដោយផ្ទាល់ភ្លាមៗ ពីភាសាមួយទៅកាន់ភាសាមួយទៀត ដោយមិនត្រូវការការបម្លែងទៅជាអក្សរសរសេរសិន ដូច System បកប្រែភាសាជាច្រើន ក្នុងពេលបច្ចុប្បន្ននេះឡើយ។

Meta មិនបានបញ្ជាក់នោះទេថា តើគេនឹងចំណាយរយៈពេលប៉ុន្មានដើម្បីបញ្ចប់គម្រោងបង្កើត Software សម្រាប់បកប្រែ Universal Speech Translator នោះ ប៉ុន្តែគេបានបញ្ជាក់ថា វានឹងក្លាយជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់អនាគតរបស់ផលិតផលដូចជា AR Glasses ឬ VR Headset នោះតែម្ដង។

ប្រភព ៖ The Verge

No comments:

Post a Comment

Post Top Ad