កម្មវិធី YouTube Vanced នឹងត្រូវបិទ ដោយសារ Google បង្ខំតាមផ្លូវច្បាប់ - 4Gam3r

Hot

Post Top Ad

Loading...
PropellerAds

PropellerAds

Sunday, March 27, 2022

កម្មវិធី YouTube Vanced នឹងត្រូវបិទ ដោយសារ Google បង្ខំតាមផ្លូវច្បាប់

 ប្រិយមិត្តមួយចំនួនធំ ប្រហែលជាស្គាល់កម្មវិធី YouTube Vanced ហើយ ដោយវាជា Version មួយនៃ YouTube ត្រូវបានបង្កើតឡើងដោយ Vanced ដើម្បីនាំយកមុខងារពិសេសៗរបស់ YouTube Premium មកកាន់ YouTube ធម្មតា និងឲ្យអ្នកប្រើប្រាស់ទាញយក ក៏ដូចជាប្រើប្រាស់ដោយមិនមានបង់ប្រាក់នោះឡើយ ហើយមុខងារដែលពិសេសជាងគេ គឺការលុបផ្ទាំងផ្សាយពាណិជ្ជកម្មចេញនឹងតែម្ដង។


យ៉ាងណាបើពេលនេះ អ្នកកំពុងតែរីករាយក្នុងការប្រើប្រាស់ YouTube Vanced នោះ គឺមានដំណឹងមិនល្អមួយសម្រាប់អ្នកទាំងអស់គ្នា ពោលគឺ Vanced បានប្រកាសជាផ្លូវការថា ពួកគេនឹងបិទកម្មវិធី YouTube Vanced នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត។ តំណរភ្ជាប់សម្រាប់ទាញយកកម្មវិធីនេះ នឹងត្រូវលុបចេញវិញ ប៉ុន្តែកម្មវិធី YouTube Vanced ដែលត្រូវបានអ្នកប្រើប្រាស់ Install រួចហើយលើទូរសព្ទនោះ នឹងនៅបន្តដំណើរការដដែល ប៉ុន្តែមិនទទួលបានកំណែអាប់ដេតថ្មី ហើយក៏អាចនឹងឈប់ដំណើរការនាពេលខាងមុខដូចគ្នា។

សម្រាប់មូលហេតុនៃការបិទនេះដែរ Vanced បានប្រាប់មកកាន់អ្នកសារព័ត៌មានថា Google បានផ្ញើលិខិតតាមផ្លូវច្បាប់ ដើម្បីបង្ខំឲ្យគេធ្វើការបញ្ឈប់ និងបិទកម្មវិធី បូករួមទាំងទាមទារឲ្យប្តូរ Logo ព្រមទាំងតំណរភ្ជាប់ទាំងឡាយណា ដែលជាប់ទាក់ទងជាមួយ YouTube ទាំងអស់។

គួរបញ្ជាក់ដែរថា Vanced ជាកម្មវិធីទី 3 ដែលមានប្រជាប្រិយភាពមួយ ព្រោះវាមិនត្រឹមតែនាំយកមុខងាររបស់ YouTube Premium មកឲ្យអ្នកប្រើប្រាស់នោះទេ ប៉ុន្តែវាក៏មានមុខងារដែលកម្មវិធី YouTube ដើមមិនមានដែរ ជាក់ស្ដែងដូចជាផ្ទៃ Black Theme ដែលមាន Background ពណ៌ខ្មៅដិតពិតប្រាកដជាដើម។

ប្រភព ៖ The Verge

No comments:

Post a Comment

Post Top Ad