ថ្មីៗនេះ Activision បានប្រកាសប្រាប់ថា ពួកគេកំពុងតែមានគម្រោងនាំយកហ្គេមបាញ់ប្រហារ Call of Duty: Warzone មកដាក់ឲ្យលេងនៅលើទូរសព្ទឆ្លាតទៀតផង។
ក្រុមហ៊ុនផលិតហ្គេមខាងលើ បានអះអាងថា Call of Duty: Warzone សម្រាប់ Mobile នោះ នឹងនាំយក បទពិសោធន៍ថ្មីសម្រាប់ហ្គេមប្រភេទ AAA លើទូរសព្ទឆ្លាត ព្រមទាំងជាហ្គេមបែបទ្រង់ទ្រាយធំ ដែលត្រូវបានគេធ្វើឡើងមកដោយផ្ទាល់ សម្រាប់ដំណើរការលើទូរសព្ទឆ្លាត ជាមួយគ្នានឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយតែម្ដង ដើម្បីធ្វើឲ្យអ្នកលេងទទួលបាននូវភាពរីករាយ និងទទួលបានបទពិសោធន៍ថ្មីៗ។
យ៉ាងណាក៏ដោយ Activision នៅមិនទាន់បានបញ្ជាក់ប្រាប់ច្បាស់លាស់នៅឡើយទេ ពីរយៈពេលដែលគេគ្រោងនឹងបញ្ចេញហ្គេមខាងលើជាផ្លូវការ ហើយក្នុងពេលបច្ចុប្បន្ននេះដែរ ក្នុងវេបសាយរបស់គេ កំពុងប្រកាសជ្រើសរើសអ្នកអភិវឌ្ឍន៍ហ្គេមថ្មីៗបន្ថែម ដើម្បីឲ្យមកចូលរួមជាមួយពួកគេ ក្នុងការបង្កើត Call of Duty: Warzone សម្រាប់ Mobile នេះ។
No comments:
Post a Comment